Announcement
Hun Manet  ·  2026-08-15 12:27

Telegram @Dr_Hunmanetofcambodia

Lok Chumteav Dr. Pech Chanmony Hun Manet Presented 7 New Houses as a Precious Gift of Samdech Thipdey and Lok Chumteav Bandit to 5 Families of Victims in Prey Veng and Svay Rieng Provinces During the meeting with the family of the hero of the sacrificial army, Lok Chumteav Dr. brought the saddest condolences along with the words of concern from Samdech Akka Moha Sena Padei Techo Hun Sen, Samdech Kittiprittbandit Bun Rany Hun Sen, and Samdech Moha Bovathidhip Hun Manet to the family of the deceased. In addition to the livelihood, Lok Chumteav Bandith also brought with her the gifts of Samdech Thipdey and Lok Chumteav Bandith, such as budget, materials, food and other necessary equipment to the family of the military hero to facilitate their daily life better. Prey Veng and Svay Rieng Provinces August 15, 2026 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 😃 X #H Manet #Hunmanet # Kam Cambodia #cambodia # ស ន In Cambodia #Peaceincambodia

Notes

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ចំនួន ៧ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិតផ្ទាល់ ជូនដល់ក្រុមគ្រួសារនៃវីរកងទ័ពពលី រស់នៅក្នុងទឹកដីខេត្តព្រៃវែង ចំនួន ៥ខ្នង និងខេត្តស្វាយរៀង ចំនួន ២ខ្នង ។ ក្នុងឱកាសសំណេះសំណាលជាមួយក្រុមគ្រួសារវីរកងទ័ពពលី លោកជំទាវបណ្ឌិត បានពាំនាំប្រសាសន៍ចូលរួមរំលែកមរណទុក្ខដ៏សោកសង្រេងបំផុត រួមជាមួយប្រសាសន៍សួរសុខទុក្ខដោយក្តីបារម្ភពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់ក្រុមគ្រួសារនៃសពផងដែរ។ ជាការគិតគូរបន្ថែមលើផ្នែកជីវភាព លោកជំទាវបណ្ឌិត ក៏បាននាំយកមកជាមួយនូវអំណោយរបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត មានដូចជាថវិកា សម្ភារៈប្រើប្រាស់ ស្បៀងអាហារ និងបរិក្ខារចាំបាច់ផ្សេងៗ ជូនដល់ក្រុមគ្រួសាររបស់វីរកងទ័ព ដើម្បីសម្រួលដល់ការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ ឱ្យបានកាន់ប្រសើរឡើង។ ខេត្តព្រៃវែង និងខេត្តស្វាយរៀង ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 😃 X #ហ ៊ុនម៉ាណែត #Hunmanet #កម ្ពុជា #cambodia #សន ្តិភាពនៅកម្ពុជា #Peaceincambodia