Announcement
Hun Manet  ·  2026-07-18 01:45

Telegram @Dr_Hunmanetofcambodia

ក្រុមហ៊ុន Shanghai Spacesail Technologies បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើការផ្គត់ផ្គង់សេវាអ៊ីនធឺណិត និងសេវាទំនាក់ទំនង តាមប្រព័ន្ធផ្កាយរណបនៅកម្ពុជា នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកបណ្ឌិត Jason Jie Zheng ប្រធាន និងជាសមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Shanghai Spacesail Technologies Co., Ltd. ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសដែលសម្តេចអញ្ជើញបំពេញទស្សនកិច្ចការងារ និងចូលរួមសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក​ ឆ្នាំ២០២៦ នៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៥-១៧ ខែកក្កដា ឆ្នាំ២០២៦។ ក្នុងឱកាសនៃជំនួប, លោកប្រធានក្រុមហ៊ុនបានគោរពជម្រាបជូនសម្តេចធិបតីអំពីប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ដោយបញ្ជាក់ថា ក្រុមហ៊ុនផ្តល់សេវាទំនាក់ទំនងតាមប្រព័ន្ធផ្កាយរណប (Satellite Communications) ដែលផ្ដោតលើការអភិវឌ្ឍ និងប្រតិបត្តិការគម្រោងបណ្តាញផ្កាយរណបគន្លងតារាវិថីទាប Qianfan (“Thousand Sails” Low Earth Orbit - LEO Broadband Constellation)។ គម្រោង Qianfan នេះ គឺជាគំនិតផ្តួចផ្តើមផ្នែកពាណិជ្ជកម្មដ៏ធំមួយនៅទីអវកាសរបស់ប្រទេសចិន ដែលមានគោលដៅផ្តល់សេវាអ៊ីនធឺណិត និងទំនាក់ទំនងល្បឿនលឿនគ្របដណ្តប់ទូទាំងសកលលោក។ លោកប្រធានក្រុមហ៊ុនបានបន្ថែមថា ដោយមើលឃើញពីការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់កម្ពុជា ក្រុមហ៊ុនពិតជាមានចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើការផ្គត់ផ្គង់សេវាអ៊ីនធឺណិត និងទំនាក់ទំនងតាមប្រព័ន្ធផ្កាយរណបនៅកម្ពុជា។ ជាការឆ្លើយតប, សម្ដេចធិបតីបានសម្តែងការស្វាគមន៍ចំពោះគោលបំណងរបស់ក្រុមហ៊ុន ក្នុងការស្វែងរកឱកាសបណ្ដាក់ទុនវិនិយោគនៅក្នុងទីផ្សារកម្ពុជា។ សម្ដេចធិបតីបានគូសបញ្ជាក់ថា ការផ្តល់សេវាអ៊ីនធឺណិត និងទំនាក់ទំនង​ ប្រកបដោយគុណភាពខ្ពស់ ជាអាទិភាពចម្បងរបស់កម្ពុជា ខណៈបច្ចុប្បន្ន រាជរដ្ឋាភិបាលកំពុងផ្តោតលើការពង្រឹងហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ដែលមានស្រាប់ និងជំរុញការទាក់ទាញវិនិយោគបន្ថែមលើវិស័យនេះ។ ទន្ទឹមនឹងនេះ, សម្ដេចធិបតីក៏បានសង្កត់ធ្ងន់ថា បច្ចុប្បន្នក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កំពុងរៀបចំកសាងក្របខ័ណ្ឌគតិយុត្ត ដើម្បីគ្រប់គ្រងសេវាអ៊ីនធឺណិត និងទំនាក់ទំនង​ តាមប្រព័ន្ធផ្កាយរណប។ នៅពេលដែលក្របខ័ណ្ឌគតិយុត្តនេះត្រូវបានដាក់ឱ្យអនុវត្តជាផ្លូវការ, អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺការដាក់ពង្រាយសេវាអ៊ីនធឺណិត និងទំនាក់ទំនងទៅកាន់តំបន់ជនបទដាច់ស្រយាល ព្រមទាំងទប់ស្កាត់ការប្រើប្រាស់សេវាអ៊ីនធឺណិត និងទំនាក់ទំនង ក្នុងផ្លូវខុស (Misuse)។ ជាទីបញ្ចប់, សម្តេចធិបតីបានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តកិច្ចពិភាក្សាលម្អិតជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា ដើម្បីពិនិត្យលទ្ធភាពជាក់ស្តែងក្នុងការចាប់យកឱកាសវិនិយោគនៅកម្ពុជា៕ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 😃 X #ហ ៊ុនម៉ាណែត #Hunmanet #កម ្ពុជា #cambodia #សន ្តិភាពនៅកម្ពុជា #Peaceincambodia

Notes