Announcement
Hun Manet  ·  2026-07-04 04:32

Telegram @Dr_Hunmanetofcambodia

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលរបស់ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) អញ្ជើញជាអធិបតីភាពបើកសន្និសីទទន្តសាស្ត្រប្រចាំឆ្នាំរបស់ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) លើកទី២ ឆ្នាំ២០២៦ ក្រោមប្រធានបទ “ការលើកកម្ពស់ការអនុវត្តបច្ចេកទេសទន្តសាស្ត្រឈានមុខ” ។ ជាកិច្ចចាប់ផ្តើម លោកជំទាវបណ្ឌិត បានវាយតម្លៃ និងកោតសរសើរជូនចំពោះថ្នាក់ដឹកនាំ ក្រុមការងាររបស់ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ដែលបានខិតខំរៀបចំសន្និសីទនេះឡើង ដោយកាលពីឆ្នាំ២០២៥កន្លងទៅនេះ សមាគម TYDA បានរៀបចំយ៉ាងជោគជ័យរួចមកហើយ។ លោកជំទាវបណ្ឌិត បានមានប្រសាសន៍រំលឹកនូវគំនិតផ្តួចផ្តើមប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថា សមាគមបានរៀបចំសន្និសីទជាច្រើនហូរហែដើម្បីពិគ្រោះ ពិភាក្សា ចែករំលែកបទពិសោធន៍ ចំណេះដឹងឱ្យគ្នាទៅវិញទៅមក ហើយក៏ជាថ្នាលនៃកិច្ចសន្ទនាគ្នា ក្នុងគោលបំណងលើកកម្ពស់ការបម្រើសេវាសុខាភិបាលទៅកាន់ប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរឡើង និងជាការរួមចំណែកក្នុងការពង្រឹងមូលធនមនុស្សឱ្យបានកាន់តែរឹងមាំ។ ឆ្លៀតក្នុងឱកាសនេះដែរ លោកជំទាវបណ្ឌិត ក៏បានជំរុញឱ្យមានការប្រើប្រាស់ប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI) ក្នុងការពិនិត្យព្យាបាលអ្នកជំងឺ ទាំងជំងឺមាត់ធ្មេញ ទាំងជំងឺប្រចាំកាយផ្សេងៗ ប៉ុន្តែត្រូវប្រកបដោយមនសិការ វិជ្ជាជីវៈ សីលធម៌ និងការយកចិត្តទុកដាក់ដោយក្តីមេត្តាករុណាដែលក្រុមគ្រូពេទ្យត្រូវមានជូនចំពោះអ្នកជំងឺ ព្រោះក្នុងគោលដៅរួមគឺ ចង់ឃើញអ្នកជំងឺទទួលបាននូវគុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងមានការទទួលខុសត្រូវ។ លោកជំទាវបណ្ឌិត ក៏បានសង្កត់ធ្ងន់ថា បច្ចេកវិទ្យាអាចជួយឱ្យយើងរកឃើញរោគវិនិច្ឆ័យលឿនជាងមុន ល្អប្រសើរជាងមុន រៀបចំផែនការបានល្អជាងមុន ប៉ុន្តែបច្ចេកវិទ្យាមិនអាចជំនួសនូវមនសិការ វិជ្ជាជីវៈ សីលធម៌ និងការយកចិត្តទុកដាក់ដោយក្តីមេត្តាករុណារបស់គ្រូពេទ្យបានទេ។ មុននឹងបញ្ចប់ លោកជំទាវបណ្ឌិតបានចែករំលែកនូវគោលគំនិតមួយចំនួន រួមមាន៖ ១.សូមចាត់ទុកសន្និសីទនេះជាវេទិកាសម្រាប់ការសិក្សារៀនសូត្រពិតប្រាកដ ២.សូមបន្តចែករំលែកចំណេះដឹងទៅកាន់មិត្តរួមវិជ្ជាជីវៈ រួមទាំងអ្នកជំនាន់ក្រោយ ៣.សូមអភិវឌ្ឍជំនាញឱ្យស្របទៅនឹងបច្ចេកវិទ្យា ប៉ុន្តែសូមកុំឱ្យបាត់បង់សុជីវធម៌ ឬ ក្រមសីលធម៌វិជ្ជាជីវៈ ៤.សូមតម្កល់អ្នកជំងឺគឺជាចំណុចកណ្តាលនៃវិជ្ជាជីវៈ ដោយត្រូវគោរព ពន្យល់ឱ្យបានច្បាស់លាស់ និងត្រូវទទួលខុសត្រូវខ្ពស់ ៥.សូមបន្តថែរក្សាស្មារតីស្ម័គ្រចិត្ត និងឆន្ទៈមនុស្សធម៌របស់សមាគម TYDA ។ រាជធានីភ្នំពេញ ព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 😃 X #ហ ៊ុនម៉ាណែត #Hunmanet #កម ្ពុជា #cambodia #សន ្តិភាពនៅកម្ពុជា #Peaceincambodia

Notes