Telegram @Dr_Hunmanetofcambodia
Her Excellency Dr. Pech Chanmony Hun Manet, Commissioner General of the Cambodian Girl Scouts Association, was invited to receive the Royal Award on behalf of the "CHAMPIONS AWARD" presented by the Olave Baden-Powell Society (OB-PS) to "Queen Norodom Monineath Sihanouk" Honorary President of the Cambodian Girl Scouts Association for His Majesty's will and noble deeds in the social and humanitarian work, especially the work to promote the values and rights of all women. As a testament to her noble social activities over the years, the Olave Baden-Powell Society (OB-PS) community has trusted and honored her as the “National President of OB-PS Cambodia” along with the “Honorary Membership of the Princess Benedict BED” PRINTEEN. On that occasion, 86 new members also volunteered to become full members of the OB-PS community, which will further mobilize support for the World Girl Scout Association. Siem Reap Province, the afternoon of June 18, 2026 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 😃 X #H Manet #Hunmanet # Kam Cambodia #cambodia # ស ន In Cambodia #Peaceincambodia
Notes
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា បានអញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ទទួលជំនួសនូវ “ពានសមាជិកភាពជើងឯក (CHAMPIONS AWARD)” ដែលសហគមន៍ Olave Baden-Powell Society (OB-PS) ថ្វាយ «សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល» ព្រះប្រធានកិត្តិយសរបស់សមាគមកាយឫទ្ធិនារីកម្ពុជា ចំពោះព្រះរាជហឫទ័យ និងព្រះសកម្មភាពដ៏ឧត្តុង្គឧត្តមក្នុងព្រះរាជកិច្ចសង្គម មនុស្សធម៌ ជាពិសេសព្រះរាជកិច្ចលើកកម្ពស់តម្លៃនិងសិទ្ធិស្ត្រីគ្រប់ៗរូប។ ជាសក្ខីភាពចំពោះសកម្មភាពសង្គមដ៏ថ្លៃថ្លារបស់ លោកជំទាវបណ្ឌិត ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក សហគមន៍ Olave Baden-Powell Society (OB-PS) បានផ្តល់ជំនឿទុកចិត្តនិងកិត្តិយសតែងតាំង លោកជំទាវបណ្ឌិត ជា “ប្រធានថ្នាក់ជាតិនៃសហគមន៍ OB-PS ប្រចាំកម្ពុជា (National President of OB-PS Cambodia)” រួមជាមួយនឹង “ពានសមាជិកភាពកិត្តិយសព្រះអង្គម្ចាស់ក្សត្រី បេណេឌិកតេ (PRINCESS BENEDIKTE AWARD)” ។ ក្នុងឱកាសនោះដែរ សមាជិក-សមាជិកាថ្មី ចំនួន ៨៦រូប ក៏បានស្ម័គ្រចិត្តចូលរួមជាសមាជិកពេញសិទ្ធិរបស់សហគមន៍ OB-PS ដែលនឹងជំរុញចលនាឧបត្ថម្ភដល់សកម្មភាពរបស់ សមាគមកាយឫទ្ធិនារីពិភពលោក កាន់តែទូលំទូលាយបន្ថែមទៀត។ ខេត្តសៀមរាប រសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 😃 X #ហ ៊ុនម៉ាណែត #Hunmanet #កម ្ពុជា #cambodia #សន ្តិភាពនៅកម្ពុជា #Peaceincambodia